នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា គ.ស.២០២៤ នៅខេត្តសៀមរាប,លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណេីរការជាផ្លូវការ “ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ” ក្រោម អធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ព្រមទាំងក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រសួង។